រដ្ឋបាលខេត្តត្បូងឃ្មុំ ចេញញតិ្ដគាំទ្រជំហរម៉ឺងមាត់របស់សម្តេចតេជោ ហ៊ុន សែន ក្នុងការការពារអធិបតេយ្យជាតិ


(ត្បូងឃ្មុំ)៖ គណៈអភិបាលខេត្តត្បូងឃ្មុំ មន្ត្រីរាជការ កងកម្លាំងគ្រប់ប្រភេទ និងប្រជាពលរដ្ឋក្នុងខេត្តត្បូងឃ្មុំ បានចេញញត្ដិគាំទ្រពេញទំហឹង ចំពោះជំហរម៉ឺងម៉ាត់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការការពារអធិបតេយ្យជាតិ ឯករាជ្យជាតិ និងសន្តិភាព ដោយមិនចុះញមជាមួយបរទេសព្រោះតែជំនួយ ឬការគំរាមសម្លុតណាមួយនោះ។

តាមញត្ដិគាំទ្ររបស់រដ្ឋបាលខេត្តត្បូងឃ្មុំ ដែលអង្គភាពព័ត៌មាន ទទួលបាននៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨នេះ រដ្ឋបាលខេត្តត្បូងឃ្មុំ ក៏បានប្រកាសច្រានចោលចំពោះគោលជំហររបស់បុគ្គលមួយចំនួន ដែលមាននិន្នាការផ្ទុយ ដែលព្រមឱនក្បាលរណបជាមួយបរទេស ដើម្បីជំនួយជាលេសលូកដៃកកូរកកាយ ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា ដែលជារដ្ឋអធិបតេយ្យផងដែរ។

ខាងក្រោមនេះ ជាលិខិតរបស់រដ្ឋបាលខេត្តត្បូងឃ្មុំ៖