ឯកឧត្តម យ៉ង់ សែម និង លោកជំទាវ ឃួន សូដារី ក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ស្តីពីលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស របស់IPU


នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ ឯកឧត្តម យ៉ង់ សែម បានចូលរួមក្នុងគណៈប្រតិភូសភាកម្ពុជា ដឹកនាំដោយលោកជំទាវ ឃួន សូដារី អនុប្រធានទី២ រដ្ឋសភា ចូលរួម (១) សម័យប្រជុំលើកទី២០៣ នៃកិច្ចប្រជុំក្រុមប្រឹក្សាភិបាលIPU (២) កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ស្តីពីលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស របស់IPU ដោយពិនិត្យពិភាក្សាលើសេចក្តីព្រាងសេចក្តីសម្រេចស្តីពី ការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរសភាលើការធ្វើចំណាកស្រុក និងអភិបាលកិច្ចលើបញ្ហាចំណាកស្រុក ក្នុងទស្សនវិស័យឆ្ពោះទៅការអនុម័តការរួមគ្នាជាសកលសម្រាប់សុវត្ថិភាព មនុស្សវ័យចំណាស់ និងបញ្ហាចំណាកស្រុក, និង (៣) មហាន្និបាតនៃសហភាពអន្តរសភា(IPU) លើកទី១៣៩ – កិច្ចពិភាក្សាទូទៅលើប្រធានបទ ភាពជាអ្នកដឹកនាំសភាក្នុងការលើកកម្ពស់សន្តិភាព និងការអភិវឌ្ឍក្នុងយុគ្គសម័យនវានុវត្តន៍និងការប្រែប្រួលផ្នែកបច្ចេកវិទ្យា។