ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការអតីតយុទ្ធជននិងជនពិការ បានអញ្ជើញជួបសំណេះសំណាល និងនាំយកប័ណ្ណបេឡាជាតិរបបសន្តិសុខសង្គមសំរាប់ទៅពិនិត្យនិងព្យាបាលជំងឺនៅមន្ទីរពេទ្យរដ្ឋដោយមិនបង់ប្រាក់ មកផ្តល់ជូនដល់អតីតយុទ្ធជនខេត្តស្វាយរៀង ចំនួន ១.៥២២ នាក់។