ឧត្តរមានជ័យ ៖ ប្រជាពលរដ្ឋជួបការខ្វះខាតចំនួន១៩៨គ្រួសារមកពីឃុំចំនួនពីគឺឃុំពង្រនឹងឃុំក្រសាំង ស្រុកចុងកាល់ខេត្តឧត្តរមានជ័យ ត្រូវបានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី១៥ តុលា ឆាំ្ន២០១៨ នៅបរិវេណវត្តពង្រ។
ឯកឧត្តម ស ថាវី ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តឧត្តរមានជ័យ បានពាំនាំប្រសាសន៍ផ្ដាំផ្ញើពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាមកដល់ប្រជាពលរដ្ឋទាំងអស់ពីការសាកសុខទុក្ខរបស់ពលរដ្ឋផងដែរ។
ឯកឧត្តមប្រធានកិតិ្តយសសាខាកាកបាទក្រហមកម្ពុជាខេត្តឧត្តរមានជ័យ បានលើកទឹកចិត្តប្រជាពលរដ្ឋទាំងអស់កុំមានការអស់សង្ឃឹមអោយសោះព្រោះកាកបាទក្រហមកម្ពុជាគឺតែងតែនៅក្បែរប្រជាពលរដ្ឋគ្រប់ពេលវេលាជានិច្ច មិនទុកអោយប្រជាពលរដ្ឋណាម្នាក់អត់អាហារដោយសារតែការអត់ឃា្លននោះឡើយ។
ឯកឧត្តម បានណែនាំដល់ប្រជាពលរដ្ឋទាំងអស់នៅពេលទំនេរៗបន្ទាប់ពីធ្វើស្រែចំការត្រូវខិតខំបន្តការដាំដុះដំណាំរួមផ្សំផ្សេងៗ នៅតាមមូលដ្ឋានដើម្បីលើកកម្ពស់ជីវភាពក្នុងក្រុមគ្រួសារផងជៀសវាងនៅទំនេរអត់ប្រយោជន៍។
ម្យ៉ាងវិញទៀតក្នងខណៈពេលនោះដែលឯកឧត្តម ក៏បានផ្តល់នូវអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្តឧត្តរមានជ័យរួមមាន គ្រឿងឧបភោគ បរិភោគជាច្រើនមុខដើម្បីចែកជូនដល់ពលរដ្ឋទាំង១៩៨គ្រួសារដោយក្នុងមួយគ្រួសារៗទទួលបានអង្ករ២៥គីឡូ មី១កេស មុង ភួយ សារុងក្រ ម៉ា ទឹកត្រី ទឹកស៊ីអ៊ីវ១ឡូត្រីខ១ឡូ និងថវិកាមួយចំនួន ដើម្បីរួមចំណែកជួយដល់ប្រជាពលរដ្ឋដែលជួបការខ្វះខាតនាពេលនេះផងដែរ៕