កាលពីព្រឹក ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ នៅសាលាខេត្តសៀមរាប មានបើកកិច្ចត្រៀមរៀបចំ ព្រឹត្តិការណ៍មួយចំនួននាពេលខាងមុខ ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈ លោក លោកស្រី អភិបាលរងខេត្ត មេបញ្ជាការ មេបញ្ជាការរង ស្នងការនគរបាល ប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត នាយករងរដ្ឋបាល នាយក នាយករងទីចាត់ការ ប្រធានអង្គភាព ចំណុះសាលាខេត្ត និងអ្នកពាក់ព័ន្ធ។
កិច្ចប្រជុំបានពិភាក្សាលើរបៀបវារៈដូចខាងក្រោម៖
១-ការងាររៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០១៨
២-ពិធីសម្ពោធវិមានអនុស្សាវរីយ៍ នយោបាយឈ្នះឈ្នះ នុងអបអរសាទរខួបលើកទី២០ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យ នយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន។
៣-ការរៀបចំពិធីបុណ្យខួបលើកទី៤០ នៃទិវាជ័យជម្នះ ៧ មករា។
ឯកឧត្តម ប្រធានអង្គប្រជុំ បានបូកសរុប និងណែនាំដូចខាងក្រោម៖
-អនុគណៈកម្មការនីមួយៗ ត្រូវរៀបចំប្រជុំឲ្យបានមុនរួមមានការប្រជុំតាមអនុគណៈកម្មការ ការគ្រោងចំណាយរួចបញ្ជូនមកលេខាធិការដ្ឋាន
-យកចិត្តទុកដាក់ខ្ពស់លើបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ដូចជាការលួច ឆក់ ប្លន់ គ្រឿងញៀន ចំណត
-រៀបចំទូកអុំឲ្យបានច្រើនដោយផ្សព្វផ្សាយឲ្យបានទូលំទូលាយ
-រៀបចំសោភ័ណភាពដាក់តាំងលំអរភ្លើងបំភ្លឺសាធារណៈ ស្ពានព្រះរាជដំណាក់ ភ្លើងតាមសួនច្បារព្រះអង្គចេកព្រះអង្គចម…។
សូមបញ្ជាក់ថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០១៨ នៅខេត្តសៀមរាប នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១-២២ ខែវិច្ឆិកា ឆ្នាំ២០១៨។