សាលារាជធានីភ្នំពេញចាត់វិធានការដោះស្រាយទឹកលើមហាវិថីកម្ពុជាក្រោម


ក្នុងផែនការដោះស្រាយទឹកលើមហាវិថីកម្ពុជាក្រោម រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងដាក់បណ្តាញលូទំហំ ១.៥ម ប្រវែង ១.០០៥ម លើសាច់ផ្លូវលេខ២៥៣ជាប់វិទ្យាល័យសន្ឋរម៉ុក ចាប់ពីមហាវិថីកម្ពុជាក្រោមដល់ប្រឡាយបឹងសាឡាង។
គិតត្រឹមថ្ងៃទី២៥ខែកញាឆ្នាំ២០១៦ ការដ្ឋានដាក់លូសម្រេចបាន ៩០%នៃគម្រោង។
កន្លងមកនៅឆ្នាំ២០១៥ រដ្ឋបាលរាជធានីភ្នំពេញ បានដាក់លូលើផ្លូវលេខ២៥៧ ឃើញថារដូវភ្លៀងឆ្នាំនេះ មហាវិថីកម្ពុជាផ្នែកខាងលិចមិនរងការលិចទេ ហើយការដាក់លូថ្មីខ្សែទី២នេះ នឹងជួយកាត់បន្ថយការលិចទឹកផ្នែកខាងកើតរហូតដល់មហាវិថីនេរុហ៍។

%e1%9e%81%e1%9f%a3

%e1%9e%81%e1%9f%a2

%e1%9e%81%e1%9f%a1

%e1%9e%81%e1%9f%a4