ឯកឧត្តម អ៊ុំ សារឹទ្ធ បានចូលរួមកិច្ចប្រជុំថ្ងៃទី២ នៃសមាគមអគ្គលេខាធិការសភា(ASGP)


ទីក្រុងហ្សឺណែវ ប្រទេសស្វីស មជ្ឈមណ្ឌលសន្និសីទអន្តរជាតិហ្សឺណែវ(CICG): នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានចូលរួមកិច្ចប្រជុំថ្ងៃទី២ នៃសមាគមអគ្គលេខាធិការសភា(ASGP) ដោយមានការធ្វើបទបង្ហាញពីសំណាក់អគ្គលេខាធិការសភាRajya Sabhaឥណ្ឌា ព្រឹទ្ធសភាប្រេសុីល រដ្ឋសភាកាណាដា និងក្រុមប្រឹក្សាពិគ្រោះយោបល់Maghreb ក្រោមមូលបទ សភា និងរដ្ឋាភិបាល និង កិច្ចពិភាក្សាទូទៅ ជាមួយក្រុមពិភាក្សាក្រៅផ្លូវការស្តីពីសេចក្តីត្រូវការចំពោះរដ្ឋាភិបាលក្នុងការពិគ្រោះយោបល់ជាមួយសភា មុនពេលអនុវត្តន៍វិធានការ/សកម្មភាពជាក់លាក់ណាមួយ។