នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុកអតីតយុទ្ធជន និងជនពិការ អមដំណើរដោយ ឯកឧត្តម ស្បោង សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខ និងផ្តល់ប័ណ្ណ បេឡាជាតិរបបសន្តិសុខសង្គម ជូនដល់សមាជិកអតីតយុទ្ធជន ខេត្តព្រៃវែង ចំនួន ១.៩៦៩នាក់សម្រាប់ទៅពិនិត្យនិងព្យាបាលជំងឺនៅតាមមន្ទីរពេទ្យរដ្ឋទូទាំងប្រទេស។