ឯកឧត្តម ឡេង ប៊ុនតេង អញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋ និងពិនិត្យស្ថានភាពទឹកនៅក្រោយវិហារឯករង្សី


នៅព្រឹកថ្ងៃអង្គារ ៧កើត ខែអស្សជ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវថ្ងៃទី១៦ ខែ តុលា ឆ្នាំ២០១៨ ឯកឧត្តម ឡេង ប៊ុនតេង ទីប្រឹក្សាសម្តេច វិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមការងារចុះជួយសង្កាត់ជ្រោយចង្វារ និងលោក អ៊ុង សុផារ៉ាត់ សមាជិកក្រុមប្រឹក្សាសង្កាត់រួមជាមួយក្រុមការងារបានអញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋ និងពិនិត្យស្ថានភាពទឹកនៅក្រោយវិហារឯករង្សីស្ថិតនៅក្នុងភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។