ផ្សារ​ហ៊ុន​កម្ពុជា​ចាប់ផ្តើម​បោះ​លក់​មូល​ប​ត្រ​បំ​ណូ​ល ជា​លើកដំបូង


ភ្នំពេញ៖ ផ្សា​រមូល​ប​ត្រ​កម្ពុជា ឬ​ផ្សារ​ហ៊ុន​បានចាប់ផ្តើម​បោះផ្សាយ​លក់​មូល​ប​ត្រ ឬ​សញ្ញាប័ណ្ណ​ជា​លើកដំបូង​នៅ​កម្ពុជា តាមរយៈ​គ្រឹ​ស្ថាន​មីក្រូហិរញ្ញវត្ថុ​ហត្ថា​កសិករ លីមីត​ធី​ត ដែល​បានប្រកាស​ដាក់លក់​មូល​ប​ត្រ​បំណុល​ក្នុង​ទំហំ​ទឹកប្រាក់​រហូតដល់ ១២០ពាន់​លាន​រៀល ទៅកាន់​អ្នកវិនិយោគ​គោលដៅ។

អគ្គនាយក​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ហត្ថា​កសិករ លីមីត​ធី​ត លោក​ឧកញ៉ា​ហួត អៀង​តុង​បាន​មានប្រសាសន៍​ក្នុង​កម្មវិធី​បើកសម្ពោធ​ការបោះ​ផ្សាយ​ជា​សាធារណៈ​លក់​សញ្ញា​បណ្ណ​នា​ព្រឹក​ថ្ងៃទី១៧ តុលា​នេះ​ថា ការបោះ​ផ្សាយ​សញ្ញា​បណ្ណ​ជា​លើកដំបូង​នេះ ទទួលបាន​ជោគជ័យ​ជាខ្លាំង ដោយមាន​តម្រូវ​ការទិញ​ពី​គ្រិះ​ស្ថាន​ហិរញ្ញវត្ថុ​លំដាប់​អន្តរជាតិ ឈ្មោះ International Finance Corporation ក្នុង​ទំហំ​ទឹកប្រាក់៨០ពាន់​លៀន​រៀល និង​តម្រូវ​ការទិញ​ពី​ធនាគារ​វឌ្ឍនៈ​ក្នុង​ទំហំ​ទឹកប្រាក់ ២០ពាន់​លាន​រៀល​ផងដែរ ហើយ​អ្នកទិញ​សញ្ញា​បណ្ណ​បំណុល​ទាំងនេះ អាចដាក់​លក់​បន្ត​ក្នុង​ទីផ្សារ​មូល​ប​ត្រ​កម្ពុជា ដោយ​មួយ​សញ្ញា​បណ្ណ​មានតម្លៃ ១០ម៉ឺន​រៀល។

លោក​បន្តថា “ការបោះ​ផ្សាយ​លក់​មូល​ប​ត្រ​បំណុល របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ហត្ថា​កសិករ​នាពេលនេះ គឺជា​វត្តមាន​អា​ជី​កម្ម​ដំបូង​បំផុត​នៅក្នុង​ទីផ្សារ​មូល​ប​ត្រ​កម្ពុជា ព្រោះ​កន្លង​មាន​ត្រឹមតែ​ការ​ដាក់លក់​ភាគហ៊ុន​ប៉ុណ្ណោះ។ លោក​បន្តថា “ការបោះ​ផ្សាយ​មូល​ត្រ​បំណុល​នាពេលនេះ គ្រឹះស្ថាន​មីក្រូ​វ​ហិរញ្ញវត្ថុ​នឹង​ផ្ដល់ជូន​ការប្រាក់​ដល់​អ្នកទិញ ក្នុង​អត្រា ៨,៥ ភាគរយ​ក្នុង​មួយឆ្នាំ។

លោក​ហុង សុ​ហួរ អគ្គនាយក​នៃ​ក្រុមហ៊ុន​ផ្សារ​មូល​ប​ត្រ​កម្ពុជា​បានលើកឡើង​ថា ការបោះ​ផ្សាយ​សញ្ញា​បណ្ណ​បំណុល​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នេះ ជា​ឱកាសល្អ​សម្រាប់​ការធ្វើ​វិនិយោគ ដោយ​វា​ផ្ដល់​មកវិញ​នូវ​អាត្រា​ការប្រាក់​ខ្ពស់ តែមាន​អត្រា​ហា​នី​ភ័យ​ទាប ក៏ដូចជា​រួមចំណែក​ជាមួយ​គ្រឺះ​ស្ថាន​ក្នុងការ​ពង្រីក​អាជីវកម្ម ផ្ដល់ប្រាក់​កម្ចី​ជួយ​ដល់​ប្រជាជន​ត្រូវការ​ហិរញ្ញវត្ថុ​កាន់តែច្រើន។

មូល​ប​ត្រ​បំណុល​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ហត្ថា​កសិករ លីមីត​ធី​ត នឹង​អាច​ដាក់លក់​បន្ត​ក្នុង​ទីផ្សារ​មូល​ប​ត្រ​កម្ពុជា នៅពេលដែល​គ្រឺ​ស្ថាន​បាន​ចុះបញ្ជី​នៅក្នុង​ទីផ្សារ​មូល​ប​ត្រ​កម្ពុជា ជា​ផ្លូវការ​នៅ​ចុងឆ្នាំ២០១៨នេះ៕