ព្រឹកថ្ងៃព្រហស្បតិ៍្ត ០៩កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានចូលរួមពិធីសំណេះសំណាលជាមួយមន្ត្រីរាជការចំណុះរដ្ឋបាលខណ្ឌឫស្សីកែវ ព្រមទាំងចែកបណ្ណសរសើរ និងថវិកាផ្តល់ដោយក្រុមប្រឹក្សាប្រឡងប្រណាំងអនុវត្តគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាព ជូនដល់សង្កាត់ និងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ ដែលមានស្នាដៃក្នុងការបំពេញការងារ៕
អភិបាលរាជធានីភ្នំពេញ បានចូលរួមពិធីសំណេះសំណាលជាមួយមន្ត្រីរាជការចំណុះរដ្ឋបាលខណ្ឌឫស្សីកែវ
