ឯកឧត្តម ប៉ុញ សច្ចៈ បានដឹកនាំមន្រ្តីក្រុមការងារគម្រោង ក្រុមជំនាញការកូរ៉េ និងក្រុមការងាររបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ ចុះពិនិត្យសិក្សាលម្អិតទីតាំងសំខាន់ៗ ក្នុងខេត្តបន្ទាយមានជ័យ


ព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រវនឹងថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០១៨ ឯកឧត្តម ប៉ុញ សច្ចៈ រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម និងជានាយកគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្រ្ត និងកាត់បន្ថយទឹកជំនន់ខេត្តបន្ទាយមានជ័យ (IDFMP) បានដឹកនាំមន្រ្តីក្រុមការងារគម្រោង ក្រុមជំនាញការកូរ៉េ និងក្រុមការងាររបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ ចុះពិនិត្យសិក្សាលម្អិតទីតាំងសំខាន់ៗ នៃអាងទឹកអូរខៃដន អាងទឹកវ៉ាងហែង អាងទឹកពង្រ និងអាងកន្សែង ស្ថិតនៅក្នុងក្រុង-ស្រុកចំនួន ០៤ របស់ខេត្តបន្ទាយមានជ័យ គឺក្រុងសិរីសោភ័ណ ក្រុងប៉ោយប៉ែត ស្រុកម៉ាឡៃ និងស្រុកអូរជ្រៅ ។