រសៀលថ្ងៃព្រហស្បតិ៍ ៩កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារអន្តរក្រសួង ដើម្បីបន្តពិភាក្សាអំពីលទ្ធភាពក្នុងការវិនិយោគកសាងបណ្ដាញខ្សែកាប្លិ៍អុបទិកក្រោមបាតសមុទ្រ ពីព្រះរាជាណាចក្រកម្ពុជាទៅកាន់ប្រទេសចិន។ ក្នុងកិច្ចប្រជុំនេះក៏មានការធ្វើបទបង្ហាញដោយក្រុមហ៊ុន Huawei ស្ដីពីរបាយការណ៍លើការសិក្សាលទ្ធភាពវិនិយោគបណ្ដាញខ្សែកាប្លិ៍អុបទិកក្រោមបាតសមុទ្រ ពីព្រះរាជាណាចក្រកម្ពុជាទៅកាន់ប្រទេសចិន នេះផងដែរ៕