សកម្មភាពនៃកិច្ចដំណើរការកែលម្អ និងថែទាំប្រចាំ ប្រព័ន្ធធារាសាស្ត្រ ជ្រោយចេក


សកម្មភាពនៃកិច្ចដំណើរការកែលម្អ និងថែទាំប្រចាំ ប្រព័ន្ធធារាសាស្ត្រ ជ្រោយចេក ស្ថិតក្នុងឃុំទ្រាន ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។ ប្រព័ន្ធនេះ មានទំនប់អាងប្រវែង ១.៩៤៨ ម ប្រឡាយមេប្រវែង ១.៧៨៦ ម ប្រឡាយរងប្រវែង ៣.៦០២ ម និងសំណង់សិល្បការសរុបចំនួន ១២ កន្លែង ។

ប្រព័ន្ធធារាសាស្ត្រ ជ្រោយចេក មានលទ្ធភាពស្រោចស្រពលើផ្ទៃដីបង្កបង្កើនផលស្រូវចំនួន ១.១១៦ ហិកតា ។

ថ្ងៃអាទិត្យ ១២កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០១៨ ។