មន្ត្រីជំនាញរបស់ក្រសួងធនធានទឹក និងឧតុនិយម បានសហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង ចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់ការងារជួសជុលបន្ទាន់ជើងទេរបេតុង នៃប្រព័ន្ធធារាសាស្ត្រ បឹងកំភ្លាញ


មន្ត្រីជំនាញរបស់ក្រសួងធនធានទឹក និងឧតុនិយម បានសហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង និងអាជ្ញាធរស្រុកពោធិ៍រៀង ដើម្បីចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់ការងារជួសជុលបន្ទាន់ជើងទេរបេតុង នៃប្រព័ន្ធធារាសាស្ត្រ បឹងកំភ្លាញ ស្ថិតក្នុងឃុំពង់ឫស្សី ស្រុកពោធិ៍រៀង ខេត្តព្រៃវែង ។ សូមបញ្ជាក់ជូនថា ប្រព័ន្ធធារាសាស្ត្រ បឹងកំភ្លាញ មានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រូវរដូវប្រាំង ចំនួន ២០៧ ហិកតា អ្នកទទួលផលមានចំនួន ០២ ភូមិ ស្មើនឹង ១២៩ គ្រួសារ ។

ថ្ងៃអាទិត្យ ១២កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០១៨ ។