កិច្ចប្រជុំពិភាក្សាពី ការត្រៀមរៀបចំយុទ្ធនាការផ្សព្វផ្សាយអំពីផ្លូវរថភ្លើង Tramway


នៅថ្ងៃចន្ទ ទី២២ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង ១០:០០នាទីព្រឹក នៅស្ថានីយរថភ្លើងរាជធានីភ្នំពេញ នាយកដ្ឋានផ្លូវដែក នាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ និងក្រុមហ៊ុន Royal Railway បានជួបពិភាក្សាគ្នាអំពី ការត្រៀមរៀបចំយុទ្ធនាការផ្សព្វផ្សាយអំពីផ្លូវរថភ្លើង Tramway ។

កិច្ចប្រជុំនេះផ្តោតសំខាន់ទៅលើ ការរៀបចំផែនការសកម្មភាព និងបំណែងចែកភារកិច្ចការងារក្នុងការរៀបចំ យុទ្ធនាការផ្សព្វផ្សាយអំពីរថភ្លើងប្រភេទថ្មី Tram រួមមានការរៀបចំលិខិតបទដ្ឋាននិងវិធានសុវត្ថិភាពសម្រាប់អ្នកធ្វើដំណើរឆ្លងកាត់ផ្លូវរថភ្លើង ការផលិតវីដេអូណែនាំ និងវីដេអូផ្សព្វផ្សាយអំពីចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការដាក់ឲ្យដំណើរការរថភ្លើងប្រភេទ Tram និងការអប់រំផ្សព្វផ្សាយដល់សិស្សានុសិស្ស និងស្ថាប័នពាក់ព័ន្ធ។
ជាកិច្ចបញ្ចប់ នាយកដ្ឋានទាំងពីរ និងក្រុមហ៊ុន Royal Railway នឹងបន្តអនុវត្តសកម្មភាពការងារជាបន្តបន្ទាប់ ដើម្បីធានានូវប្រសិទ្ធភាព និងទទួលបានជោគជ័យក្នុងយុទ្ធនាការនេះ។