សម្តេចភក្តី សាយ ឈុំ និងគណៈប្រតិភូ បានអញ្ជើញដល់ព្រលានយន្តហោះអន្តរជាតិទីក្រុងប៉េកាំង ប្រកបដោយសុវត្ថិភាព


សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ព្រឹទ្ធសភា ធ្វើដំណើរមកដល់អាកាសយាន្តដ្ឋានអន្តរជាតិទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតុចិន ប្រកបដោយសុខសុវត្ថិភាព នាល្ងាចថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨។

វត្តមាននៃការអញ្ជើញដល់របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងគណៈប្រតិភូ ត្រូវបានទទួលការស្វាគមន៍យ៉ាងរាក់ទាក់ ស្និទ្ធស្នាល និងប្រកបដោយភាពកក់ក្តៅ ពីសំណាក់ ឯកឧត្តម Liu Hongcai អនុប្រធានគណៈកម្មការកិច្ចការបរទេស នៃសភាប្រឹក្សានយោបាយប្រជាជនចិន និងជាអតីតអនុរដ្ឋមន្រ្តីក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន និងលោកជំទាវ ខែកម៉ាលី សុីសូដា ឯកអគ្គរាជទូត វិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅសាធារណរដ្ឋប្រជាមានិតចិន និងមន្រ្តីទូត ជាច្រើននាក់ទៀត។