ឯកឧត្តម ស៊ឹម កា ប្រធានស្ដីទី ព្រឹទ្ធសភាដឹកនាំសម័យប្រជុំលើកទី២ ព្រឹទ្ធសភា នីតិកាលទី៤


ព្រឹកថ្ងៃពុធ ១៥កើត ខែអស្សុជ ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង ០៨:០០នាទី នៅវិមានព្រឹទ្ធសភា ឯកឧត្តម ស៊ឹម កា ប្រធានស្ដីទីព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ បើកសម័យប្រជុំលើកទី២ ព្រឹទ្ធសភា នីតិកាលទី៤ ដោយមានវត្តមានសមាជិក សមាជិកាព្រឹទ្ធសភាចំនួន ៥៣រូបចួលរួម និងមានរបៀបវារៈតែមួយគត់គឺ៖ ស្ដាប់របាយការណ៍គណៈកម្មាធិការអចិន្ត្រៃយ៍ ស្ដីពីសកម្មភាពការងាររបស់ ព្រឹទ្ធសភា នៅចន្លោះសម័យប្រជុំលើកទី១ និងលើកទី២ នីតិកាលទី៤ ។