ក្រុមការងារប្រឡាយជើងក្អែប នៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ បានចុះពិនិត្យលើការងារបច្ចេកទេសក្នុងការកសាង


ថ្ងៃពុធ ១៥កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០១៨ ក្រុមការងារប្រឡាយជើងក្អែប នៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ រួមនិងទីប្រឹក្សាបច្ចេកទេសគម្រោងសាច់ប្រាក់ពលកម្មសម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ពន្ធ័ជនបទ និងការគាំទ្រកសិករ បានចុះពិនិត្យលើការងារបច្ចេកទេសក្នុងការកសាង ប្រឡាយជើងក្អែប ដែលអនុវត្តដោយសហគមន៍កសិករប្រើប្រាស់ទឹកនៃប្រព័ន្ធធារាសាស្ត្រ ស្ទឹងជីនិត ស្ថិតក្នុងឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ ដែលបាន និងកំពុងអនុវត្តគម្រោងជំហាន ទី ២ ។