សម្តេចភក្តី សាយ ឈុំ អញ្ជើញជួបសម្តែងការគួរសម និងសវនការ ជាមួយឯកឧត្តម Li zhanshu ប្រធានគណ:កម្មាធិការអចិន្រ្តៃយ៍ នៃសភាតំណាងប្រជាជនចិន


នារសៀលថ្ងៃពុធ ១៥កើត ខែអស្សុជ ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងគណ:ប្រតិភូ បានអញ្ជើញចូលជួបសម្តែងការគួរសម និងសវនការ ជាមួយឯកឧត្តម Li zhanshu ប្រធានគណ:កម្មាធិការ អចិន្រ្តៃយ៍ នៃសភាតំណាងប្រជាជនចិន នៅវិមានមហាជន ។