មន្រ្តីជំនាញនាយកដ្ឋានធារាសាស្រ្តកសិកម្ម ក្រសួងធនធានទឹក និងឧតុនិយម បានចុះពិនិត្យទៀងទាត់ ការងារកែលម្អ និងថែទាំជាប្រចាំប្រពន្ធ័ធារាសាស្រ្ត ចំនួន ០៩ កន្លែង នៅខេត្តឧត្តរមានជ័យ


ថ្ងៃពុធ ១៥កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០១៨ មន្រ្តីជំនាញនាយកដ្ឋានធារាសាស្រ្តកសិកម្ម ក្រសួងធនធានទឹក និងឧតុនិយម បានចុះពិនិត្យទៀងទាត់ ការងារកែលម្អ និងថែទាំជាប្រចាំប្រពន្ធ័ធារាសាស្រ្ត ចំនួន ០៩ កន្លែង នៅខេត្តឧត្តរមានជ័យ រួមមាន ៖
១. ប្រពន្ធ័ធារាសាស្រ្ត បេង ស្ថិតនៅឃុំបេង ស្រុកបន្ទាយអំពិល ។
២. ប្រពន្ធ័ធារាសាស្រ្ត រហាលសឹង្ហ ស្ថិតនៅឃុំគោកមន ស្រុកបន្ទាយអំពិល ។
៣. ប្រពន្ធ័ធារាសាស្រ្ត អូរអង្រ្គង ស្ថិតនៅឃុំគោកមន ស្រូកបន្ទាយអំពិល ។
៤. ប្រពន្ធ័ធារាសាស្រ្ត កណ្ដែក ស្ថិតនៅសង្កាត់សំរោង ក្រុងសំរោង ។
៥. ប្រពន្ធ័ធារាសាស្រ្ត តាអែន ស្ថិតនៅឃុំពង្រ ស្រុកចុងកាល់ ។
៦. ប្រពន្ធ័ធារាសាស្ត្រ ចុងកាល់ ស្ថិតនៅឃុំចុងកាល់ ស្រុកចុងកាល់ ។
៧. ប្រពន្ធ័ធារាសាស្រ្ត ០៥ ស្ថិតនៅឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ។
៨. ប្រពន្ធ័ធារាសាស្រ្ត ទំនប់ដាច់ ស្ថិតនៅឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ ។
៩. ប្រឡាយមេស្ទឹងស្រែងជំហានទី ១ ស្ថិតនៅឃុំជើងទៀន ស្រុកចុងកាល់ ៕