ឯកឧត្តម សុខ ឥសាន បានអះអាងថា ក្រុមអ្នក នយោបាយ របស់អតីតគណបក្សប្រឆាំង បានកំពុងតែវិលវល់ និងទាល់ច្រក


ភ្នំពេញ ៖ អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា ឯកឧត្តម សុខ ឥសាន បានអះអាងថា ក្រុមអ្នក នយោបាយ របស់អតីតគណបក្សប្រឆាំង បានកំពុងតែវិលវល់ និងទាល់ច្រក រហូតដល់ បង្កើតក្បាលម៉ាស៊ីន ដឹកនាំថ្មីថែមទៀត។

អ្នកនាំពាក្យគណបក្ស កាន់អំណាចរូបនេះ បានឲ្យដឹងតាមប្រព័ន្ធតេឡេក្រាម នៅថ្ងៃទី២៥ តុលានេះដោយលើកឡើងថា បន្ទាប់ពីអតីតបក្សប្រឆាំង ត្រូវបានតុលាការកំពូលកាត់សេចក្តី រំលាយចោលកាលពីចុងឆ្នាំ២០១៧ មកទណ្ឌិតសម រង្ស៊ី និងបក្ខពួកបានរត់ភៀស ខ្លួនទៅក្រៅ ប្រទេសហើយនាំគ្នាបង្កើត របស់ដែលហៅថាចលនាសង្គ្រោះជាតិ ដោយយកលេសថា ជាសំប៉ាន ដើម្បីទៅជួយអូសកប៉ាល់ សង្រ្គោះជាតិ ដែលកំពុងគឿង នៅកណ្តាលមហាសាគរ    ។

ឯកឧត្តមបន្តថា ក្រោយមក ដោយសាររបស់ដែលហៅថាចលនាសង្រ្គោះជាតិ មិន អាចធ្វើអ្វីកើត ដោយសារមានការប្រទង់ប្រទាញគ្នាខាងទស្សន: រវាងម្ខាងចង់បង្កើតនិងម្ខាងទៀត មិនចង់ បង្កើតរបស់ដែលហៅថា ចលនាសង្រ្គោះជាតិ បង្កឲ្យមានការបែកបាក់ ផ្ទៃ ក្នុងយ៉ាងជ្រាលជ្រៅ ។

ឯកឧត្តមបញ្ជាក់ថាដើម្បីចង់យក របស់ដែលហៅថាចលនាសង្គ្រោះជាតិ ឲ្យមានឧត្តមភាពជាង អតីតបក្សសង្រ្គោះជាតិ ទណ្ឌិតសម រង្ស៊ីបែរជាឆ្លៀត លួចយកឡូហ្គោអតីតបក្សសង្គ្រោះជាតិ ទៅប្រើដែលរិតតែធ្វើឲ្យមាន កាបែកបាក់គ្នាកាន់តែខ្លាំងឡើងថែមទៀត ។

ឯកឧត្តមបន្ថែមថា ដើម្បីស្តារស្ថានការណ៍ឲ្យកាន់តែយ៉ាប់យឺនទៅៗ ទណ្ឌិតសម រង្ស៊ី និងបក្ខពួក មួយចំនួនបានងាកមករៀបចំបង្កើតក្បាល ម៉ាស៊ីនថ្មីមួយទៀត សម្រាប់អតីតបក្សសង្គ្រោះជាតិ ដែលបានងាប់បាត់ទៅហើយនោះ ដែលពួកគេមានគម្រោងនឹង រៀបចំប្រជុំនៅសហរដ្ឋ អាមេរិកចុងឆ្នាំ២០១៨នេះ ។

តាមរយៈផែននេះត្រូវបានអ្នកនាំពាក្យ បក្សកាន់អំណាចថាផែនការ និងគំនិតរបស់លោកសម រង្ស៊ី និងបក្ខពួកគឺបង្ហាញពីគំនិតវិលវល់និងភាព ទាល់ច្រករបស់ពួកឧទ្ទាមក្រៅច្បាប់ នៅក្នុង ចេតនាចង់បានកាន់អំណាចឡើងវិញនៅកម្ពុជា ដែលគ្រាន់តែជាការយល់សប្តិអាក្រក់ របស់ពួកដែលមិនអាចក្លាយ ជាការពិត ទាល់តែសោះ៕