ឯកឧត្តម អ៊ុក ប៊ុនឈឿន អញ្ជើញជាអធិបតីបើកកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ


នាព្រឹកថ្ងៃពុធ ១៥កើត ខែអស្សុជ​ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ នៅសាលប្រជុំគណៈកម្មការទី៦ព្រឹទ្ធសភា​ គណៈកម្មការនីតិកម្ម និងយុត្តិធម៌ (គណៈកម្មការទី៦ព្រឹទ្ធសភា) បានបើកកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ក្រោមអធិបតីភាពឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានគណៈកម្មការ ដើម្បីពិនិត្យពិភាក្សាលើការចុះបំពេញបេសកកម្មទៅកាន់ខេត្តព្រះវិហារ ចាប់ពីថ្ងៃទី២៩ ខែតុលា ដល់ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៨ នាពេលខាងមុខ។