សកម្មភាពនៃកិច្ចដំណើរការកែលម្អ ប្រព័ន្ធធារាសាស្ត្រ អាងទឹកតាម៉េង


សកម្មភាពនៃកិច្ចដំណើរការកែលម្អ និងថែទាំប្រចាំ (O&M) ប្រព័ន្ធធារាសាស្ត្រ អាងទឹកតាម៉េង ស្ថិតក្នុងឃុំគោកឋិន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។ ប្រព័ន្ធនេះមាន ទំនប់អាងទឹកប្រវែង ៤.៦០០ ម និងសំណង់សិល្បការ ០៦ កន្លែង ។

ប្រព័ន្ធធារាសាស្ត្រ អាងទឹកតាម៉េង មានលទ្ធភាពស្រោចស្រពលើផ្ទៃដីបង្កបង្កើនផលស្រូវ ចំនួន ១.២៣០ ហិកតា ។

ថ្ងៃព្រហស្បតិ៍ ១រោច ខែអស្សុជ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០១៨ ។