ក្នុងឱកាសបំពេញទស្សនកិច្ច ការងារនៅសាធារណរដ្ឋប្រជាមានិតចិន គណ:ប្រតិភូជាន់ខ្ពស់ព្រឹទ្ធសភា ដឹកនាំដោយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ បានអញ្ជើញជួបពិភាក្សាការងារ ជាមួយឯកឧត្តម song Tao រដ្ឋមន្រ្តី នៃក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណ:កម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងទស្សនកិច្ចក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណ:កម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ។