សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានអនុញ្ញាតឲ្យ លោកជំទាវ ហ៊ីន អាល់ សាប៊ី (HE. Mrs. Hind Al-Sabeeh) រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច និងការងារ និងជា រដ្ឋមន្រ្តីសេដ្ឋកិច្ច នៃរដ្ឋគូវ៉ែត ចូលជួបសម្តែងការគួរសម


នៅព្រឹកថ្ងៃទី២៥ខែតុលាឆ្នាំ២០១៨នេះសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យ លោកជំទាវ ហ៊ីន អាល់ សាប៊ី (HE. Mrs. Hind Al-Sabeeh) រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច និងការងារ និងជា រដ្ឋមន្រ្តីសេដ្ឋកិច្ច នៃរដ្ឋគូវ៉ែត ចូលជួបសម្តែងការគួរសម នៅវិមានរដ្ឋសភា។

សម្តេចអគ្គមហាពញាចក្រី ហេងសំរិនបានចាត់ទុកដំណើរទស្សនកិច្ចរបស់ លោកជំទាវរដ្ឋមន្រ្តី និង គណៈប្រតិភូនៃរដ្ឋគូវ៉ែតនៅកម្ពុជានាពេលនេះ បាននាំ មកនូវកាលានុវត្តភាពថ្មី នៃការបន្តរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ កម្ពុជា-គូវ៉ែត ដែលមានជាង២០ឆ្នាំមកនេះ ឲ្យកាន់តែ រឹងមាំថែមទៀត ។

សម្តេចអគ្គមហាពញាចក្រី ហេងសំរិនមានប្រសាសន៍ថាកន្លងមក រដ្ឋសភាកម្ពុជាបានអនុម័តច្បាប់ ស្តីពី ការអនុម័តយល់ព្រមលើ អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីវិស័យផ្លាស់ប្តូរហត្ថពលកម្ម រវាងព្រះរាជាណាចក្រកម្ពុជា និងរដ្ឋគូវ៉ែតកន្លងទៅ ក្នុងការផ្តល់ ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមកព្រោះថា រដ្ឋគូវ៉ែតត្រូវការកំលាំងពលកម្ម ហើយពលករកម្ពុជា ក៏ត្រូវការ ប្រាក់ចំណូល ដើម្បីរួមចំណែកអភិវឌ្ឍទំាងអស់គ្នា។

តាមរយៈលោកជំទាវរដ្ឋមន្រ្តី សម្តេចប្រធានរដ្ឋសភាកម្ពុជាបានអំពាវនាវដល់ប្រជាពលរដ្ឋគូវ៉ែត និងវិនិយោគិនគូវ៉ែត មក ធ្វើទេសចរណ៍កំសាន្ត ឬ បណ្តាក់ទុននៅកម្ពុជាឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន ពីព្រោះកម្ពុជាមាន សក្តានុពលច្រើនវិស័យ ដែលជាចំណាប់អារម្មណ៍របស់អ្នកវិនិយោ គិន
បរទេស៕