នៅថ្ងៃចន្ទ ៥រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ បានរួមដំណើរជាមួយក្រុមការងារ គម្រោងឈេន លោកទីប្រឹក្សាគម្រោងសាកវប្បកកម្មនៃអង្គការ SNV (ស្នាក់ការកណ្តាល) និងលោកស្រីប្រធានគម្រោងឈេនប្រចាំនៅកម្ពុជា ចុះត្រួតពិនិត្យ និងវាយតម្លៃពីវឌ្ឍនភាពនៃគម្រោងឈេន ដែលបានអនុវត្តន៍ ០៩ ខែ ក្នុង ឆ្នាំ ២០១៨។
គោលបំណងនៃដំណើរទស្សនកិច្ចនេះគឺដើម្បី ផ្តល់យោបល់ដោយផ្អែកលើការវាយតម្លៃពីដំណើរទស្សនកិច្ចនេះ ដើម្បីឱ្យគម្រោងឈេនអាចរៀបចំផែនយុទ្ធសាស្រ្ត ឆ្នាំ ២០១៩។ ជាពិសេស៖
1) លទ្ធផលអន្តរាគមន៍ផលិតកម្មប្រចាំឆ្នាំ និងវិធីសាស្ត្រអន្តរាគមន៍នានា
2) ការបញ្ចូលដាក់បញ្ចូលវិធីសាស្ត្រនៃកិច្ចអន្តរាគមន៍របស់គម្រោងកន្លងមក និងការរៀបចំផែនការយុទ្ធសាស្ត្រ ឆ្នាំ២០១៩
3) ស្វែងរកឱកាសអភិវឌ្ឍន៍ចំណេះដឹង និងវិស័យដែលទាក់ទងជាមួយគម្រោង SNV នៃគម្រោងសាកវប្បកម្ម ជាលទ្ធផលក្រុមការងារបានវាយតម្លៃខ្ពស់ លើលទ្ធផលដែលមន្ទីរកសិកម្ម សម្រេចបាន រួមមាន ការបណ្តុះបណ្តាល គាំទ្របច្ចេកទេស ការទទួលយកបច្ចេកទេសថ្មីរបស់កសិករ និងសកម្មភាពផ្សារភ្ជាប់កសិផលរបស់កសិករ ទៅនឹងទីផ្សារផងដែរ។
សកម្មភាពមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ
