លោកស្រីម៉ែនសំអនអញ្ជើញចូលរួមក្នុងពិធីបុណ្យបួងសួងសុំសេចក្ដីសុខសេចក្ដីចម្រើនដល់មន្ត្រីរាជការប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀងនៅទួលបារមីយាយដូនក្រុងបាវិត


ខេត្តស្វាយរៀងៈលោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រី ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច នៅព្រឹកថ្ងៃទី៦ខែមករាឆ្នាំ២០១៦នេះ បានអញ្ជើញចូលរួមក្នុងពិធីបុណ្យ បួងសួងសុំ សេចក្ដីសុខសេចក្ដីចម្រើនដល់មន្ត្រីរាជការប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀងនៅទួលបារមីយាយដូនក្រុងបាវិតស្ថិតក្នុងភូមិបាវិតកណ្ដាលសង្កាត់-ក្រុងបាវិត។
ពីធីនេះក៏មានការចូលរួមពីលោកស្រីយស់ស៊ីមន ម៉ឺងសំផននិងលោកជៀងអំអភិបាលខេត្តព្រមទាំងអស់លោកលោកស្រីដែលជាប្រតិភូអមដំណើរមន្រ្តីរាជការព្រះសង្ឃនិងប្រជាពលរដ្ឋជាច្រើនកុះករផងដែរ។
លោកស្រីម៉ែនសំអនឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភាព្រិទ្ធសភានិងអធិការកិច្ចបានមានប្រសាសន៏ថាការធ្វើបុណ្យបួងសួងសុំសេចក្ដីសុខសប្បាយនៅទួលយាយដូននេះឡើងដើម្បីអោយលោកយាយដូនដែលជាអ្នកមានបារមីពូកែសក្កិសិទ្ធនោះជួយបីបាច់ថែរក្សាកូនចៅនៅទូទាំងខេត្តស្វាយរៀងក៏ដូចជាក្រុងបាវិតនេះផងដែរ។ ម៉្យាងវិញទៀតរយះកាលកន្លងមកខេត្តស្វាយរៀងយើងក៏ធ្លាប់ជួបនូវឧបទ្ទវហេតុដែលមានករណីគ្រោះថ្នាក់ចរាចរណ៏ធ្វើអោយមានមនុស្សស្លាប់និងរងរបួសអស់ជាច្រើននាក់និងមានកូដកម្មបាតុកម្មកើតឡើងដោយបានបំផ្លាញទ្រព្យសម្បត្តិរោងចក្រនិងរងរបួសសមត្ថកិច្ចជាច្រើននាក់ដែលបង្កឡើងដោយជនមួយក្ដាប់តូចនាំអោយថៅកែរោងចក្រមិនសប្បាយចិត្តផងដែរ។
ដូច្នេះហើយទើបរូបលោកស្រីផ្ទាល់និងក្រុមការងារអាជ្ញាធរខេត្តបានរៀបចំធ្វើពិធីបុណ្យបួងសួងសុំសេចក្ដីសុខសេចក្ដីចម្រើននៅទួលបារមីយាយដូននេះដើម្បីដេញឧបទ្រុបចង្រៃអោយជៀសចាកចេញអោយឆ្ងាយនិងនាំមកវិញនូវសេចក្ដីសុខសប្បាយនិងការរីកចំរើនដល់ប្រទេសជាតិ។
នៅក្នុងឪកាសនោះដែរលោកស្រីម៉ែនសំអនក៏បានរំលឹកអំពីប្រវត្តិសង្ខេបនូវទួលយាយដូននេះដោយបានលើកឡើងថាកាលពីដើមឡើយមានមេទ័ពទិសប្រាំមួយមកច្បាំងនៅទិសឥសាន្តមានថ្ងៃមួយនោះពេលយប់មេទ័ពបានសុបិន្តនិមិត្តឃើញទេពអប្សរមួយព្រះនាងស្រស់ស្អាតហើយមានចិត្តពេញព្រះទ័យយ៉ាងខ្លាំង។
ព្រះនាងគឺជាត្រីផ្សោតនៅស្រុកសំបូរខេត្តក្រចេះមានបារមីអាចប្រែក្រឡាជាមនុស្សបាន។
លោកស្រីម៉ែនសំអនបន្តថានៅគ្រាមួយនោះមានរឿងកើតឡើងនៅទិសទក្សិណមេទ័ពក៏ទៅធ្វើសង្គ្រាមជាមួយសត្រូវនៅទិសទក្សិណ ពេលនោះព្រះនាងក៏យាងទៅតាមធ្វើសង្គ្រាមជាមួយស្វាមីលុះគ្រាក្រោយមកស្វាមីព្រះនាងក៏ស្លាប់បាត់បង់ជីវិតមុននិងស្លាប់ក៏បានផ្ដាំផ្ញើរអោយព្រះនាងគោរពព្រះបរមគ្រូ៣អង្គរបស់ប្ដីគឺមានព្រះព្រហ្ម ព្រះវិស្ណុ ព្រះសិវះ ក្រោយមកព្រះនាងបានដឹកនាំកងទ័ពទាំង៥០០របស់ប្ដីធ្វើសង្គ្រាមរហូតបានជ័យជំនះនៅលើទួលនេះ។
ព្រះនាងមានព្រះនាមថាមេទ័ពស្រីស្រអែមដល់រយះកាលក្រោយមកព្រះនាងអស់បុណ្យជាមួយមនុស្ស។ ទីទួលនោះគេក៏បានហៅថាទួលស្រីស្រអែមដល់ដំណាក់កាលក្រោយមកគេហៅថាទួលយាយដូន។
សូមបញ្ជាក់ថាតួលយាយដូននេះសមិទ្ធផលជាច្រើនដែលបានកសាងនៅលើទួលនេះមានការឧបត្ថមគ្រាំទ្រពីលោកនាយឧត្តមសេនីយ៏ម៉ឺងសំផននិងលោកជំទាវផងដែរ។
ពីធីបន្ទាប់លោកស្រីម៉ែនសំអនក៏បានចែកជូនថវិការដល់យាយជីតាជីនិងប្រជាពលរដ្ឋមួយចំនួននិងបញ្ចប់វិធីនេះតែម្ដង។

sam on 1 (3)

sam on 1 (2)

sam on 1 (4)