ឯកឧត្តម នាយឧត្តមសេនីយ៍ អ៊ី ឈាន បាននាំយកអំណោយសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់ជនពិកាអតីតយុទ្ធជន យុទ្ធនារី នៃសមាគមយុទ្ធជនកម្ពុជាខេត្តប៉ៃលិន


សម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្តល់អំណោយអង្ករសែនក្រអូបចំនួន៥តោនជូនដល់ជនពិកាអតីតយុទ្ធជន យុទ្ធនារី នៃសមាគមយុទ្ធជនកម្ពុជាខេត្តប៉ៃលិនចំនួន១៩៩នាក់ ។
រសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៦ ឯកឧត្តម នាយឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តប៉ៃលិន រួមនឹងប្រតិភូអមដំណើរ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងបាន ផ្តល់អំណោយសម្ភារៈ និងអង្ករសែនក្រអូបរបស់សម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់បងប្អូន ជនពិកាអតីតយុទ្ធជន យុទ្ធនារី ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជំបិណ្ឌ ។
មានប្រសាសន៍សំណេះសំណាលជាមួយបងប្អូនអតីតយុទ្ធជន ឯកឧត្តមអ៊ី ឈាន បានសម្តែងនូវសេចក្តីរីករាយ ដែលបានជួបបងប្អូនជាអតីតយុវជន យុទ្ធនារី នាពេលនេះ ព្រមទាំងបាននាំបណ្តាំផ្ញើរសាកសួរសុកទុក្ខប្រកបដោយសេចក្តីគោរព អាណិតស្រឡាញ់ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូនទាំងអស់ ដែលជានិច្ចកាល សម្តេច តែងតែគិតគូយកចិត្តទុកដាក់ពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនយើងគ្រប់ពេលវេលា ។
ឯកឧត្តមបានបន្តថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី តាមនយោបាយឈ្នះឈ្នះ មកដល់ពេលនេះបានរក និងរក្សាបាននូវសុខសន្តិភាព ស្ថេរភាព សេរីភាព និងការអភិវឌ្ឍប្រទេសលើគ្រប់វិស័យគួឲ្យកត់សំគាល់ ដែលពីមុនយើងទាំងអស់គ្នាសុទ្ធសឹងតែជាយុទ្ធជន យុទ្ធនារី ដែលធ្លាប់ឆ្លងកាត់ភ្លើងសង្គ្រាមដ៏រ៉ាំរ៉ៃ អស់ជាច្រើនទស្សវត្ស បណ្តាលឲ្យប្រទេសជាតិជួបនូវវិនាសកម្មស្ទើទាំងស្រុង ពិសេសយុទ្ធជន យុទ្ធនារីមួយចំនួនធំត្រូវបានពលីជីវិតនិងបន្សល់ទុកនូវរបួសស្នាមចំពោះបងប្អូនយើងដែលជាអតីតយុវជន ដែលនៅមានជីវិតនាពេលនេះ ដូចនេះហើយយើងទាំងអស់គ្នាត្រូវរួមចំណែកចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីបន្តរក្សានូវសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍប្រទេសជាតិដោយចេរភាព ទុកជូនអ្នកជំនាន់ក្រោយបន្តទៀត ។ ឯកឧត្តម ក៏បានផ្តាំផ្ញើដល់បងប្អូនជនពិការអតីតយុវជន យុទ្ធនារីទាំងអស់ត្រូវខិតខំថែទាំសុខភាពឲ្យបានល្អទាំងអស់គ្នា និងបានអំពាវនាវឲ្យបងប្អូនទាំងអស់ដែលពុំទាន់បានទៅចុះឈ្មោះបោះឆ្នោត សូមអញ្ជើញទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់គ្នា ផងដែរ ។
សូមបញ្ជាក់ថា អំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្តល់ជូនបងប្អូនអតីតយុទ្ធជន យុទ្ធនារី នៃសមាគមយុទ្ធជនកម្ពុជាខេត្តប៉ៃលិនទាំង ១៩៩នាក់ ក្នុងម្នាក់ៗទទួលបាន គ្រឿងឧបភោគ បរិភោគមួយចំនួន និងថវិកា ១០០,០០០រៀល (១០ម៉ឺនរៀល) ។

%e1%9e%84%e1%9f%a3

%e1%9e%84

%e1%9e%84%e1%9f%a2

%e1%9e%84%e1%9f%a5

%e1%9e%84%e1%9f%a3%e1%9f%a4