នៅព្រឹកថ្ងៃទី ៣១ ខែ តុលា ឆ្នាំ២០១៨នេះ លោកស្រី យូ សុភា អភិបាលរងនៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួមក្នុងពិធី ពិនិត្យ និង ព្យាបាលជម្ងឺដោយឥតគិតថ្លៃ របស់ក្រុមគ្រូពេទ្យក្រុងថៃចូវ ខេត្តជាំងស៊ូ នៃ សាធារណរដ្ឋប្រជាមានិតចិន ជូនប្រជាពលរដ្ឋខេត្តសៀមរាប នៅមន្ទីរពេទ្យអន្តរជាតិរស្មីអង្គរ ក្រុងសៀមរាប ។ ក្នុងពិធីនោះដែរក៏មានវត្តមានចូលរួមរបស់លោក លុយ ជឺជៀ ប្រធានការិយាល័យកុងស៊ុលចិនប្រចាំខេត្តសៀមរាប ផងដែរ ។
លោកប្រធានមន្ទីរពេទ្យអន្តរជាតិរស្មីអង្គរ និង ចំណាប់អារម្មណ៍របស់ក្រុមគណៈ ប្រតិភូគ្រូពេទ្យ រួចកមក លោក លុយ ជឺជៀ ប្រធានការិយាល័យកុងស៊ុលចិនប្រចាំខេត្តសៀមរាប បានគូស បញ្ជាក់ពីគោលបំណង នៃការពិនិត្យ និង ព្យាបាលជម្ងឺដោយឥតគិតថ្លៃ ជូនដល់ប្រជាពលរដ្ឋកម្ពុជា ក្នុងការអបអរ សាទរ ខួបលើកទី៦០ នៃការបង្កើតចំណងការទូតរវាង ព្រះរាជាណាចក្រកម្ពុជា និង ចិន ក្រោមគំនិតផ្តួចផ្តើមរបស់ ឯកឧត្តមប្រធានាធិបតីចិន ក្រោមគោលនយោបាយ ( ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ ) ។ ម៉្យាងទៀតការព្យាបាលជម្ងឺដោយឥតគិតថ្ងៃនេះ មន្ទីរពេទ្យអន្តរជាតិរស្មីអង្គរ តែងធ្វើឡើងក្នុងរយៈពេល៣ខែ មួយដង ក្នុងរយៈពេលមួយថ្ងៃ ជូនដល់ប្រជាពលរដ្ឋខេត្តសៀមរាប ក្នុងការចូលរួមកាត់បន្ថយនូវភាពក្រីក្ររបស់ប្រជាជនកម្ពុជាទៀតផង ។
ជាមួយគ្នានោះដែរលោកស្រី យូ សុភា ក្នុងនាមអាជ្ញាធរខេត្ត បានធ្វើការថ្លែងនូវអំណរគុណដល់ ក្រុមគ្រូពេទ្យ ក្រុងថៃចូវ ខេត្តជាំងស៊ូ និង មន្ទីរពេទ្យអន្តរជាតិរស្មីអង្គរ ដែលបានរៀបចំឲ្យមានកម្មវិធីនេះឡើង ។ ក្នុងនោះដែរលោកជំទាវ ក៏បានលើកផងដែរពីជីវប្រវត្តិ នៃកិច្ចទំនាក់ទំនងការទូតរវាងកម្ពុជា និង ចិន ដែលផ្តើម ឡើងនាសម័យកាលចក្រភពខ្មែរ រហូតដល់ពេលបច្ចុប្បន្ន ក្រោមព្រះរាជតម្រឹះព្រះបញ្ញា នៃព្រះរាជកិច្ចដឹកនាំដ៏ខ្ពង់ ខ្ពស់របស់ព្រះបរមរតនៈកោដ្ឋ ព្រះនរោត្ត សីហនុ ហើយត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានធ្វើ ការថែរក្សមរតកនៃកិច្ចទំនាក់ទំនងសហប្រតិបត្តិការដ៏ស្អិតរមួត ។
កិច្ចពង្រឹងពង្រីកទំនាក់ទំនងសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ បានលើកកម្ពស់ទំនាក់ទំនង ជាដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនាពេលបច្ចុប្បន្ន និង មាន ការគាំទ្រ និង គំនិតផ្តួចផ្តើម ( ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ) ព្រមទាំងបើកនូវទំព័រប្រវត្តិសាស្ត្រថ្មី នៃកិច្ចសហការគ្រប់ ជ្រុងជ្រោយឲ្យកាន់តែរឹងមាំឡើងថែមទៀត ។ លោកជំទាវ យូ សុភា ក៏បានឲ្យដឹងផងដែរថា ខេត្តសៀមរាប បាន ចងសម្ព័ន្ធមេត្រីភាពនិងខេត្ត ក្រុង នៃសាធារណរដ្ឋប្រជាមានិតចិន ចំនួន ២៤ ក្នុងនោះបានចុះហត្ថលេខារួមគ្នា លើអនុស្សរណៈ នៃការយោគយល់គ្នា ៧ខេត្ត ក្រុង ,កិច្ចព្រមព្រៀង ២ខេត្ត ក្រុង ,លិខិតផ្តួចផ្តើម ១៥ខេត្ត ក្រុង ។
លោកស្រីបានគូសបញ្ជាក់ថា សុខភាពជាកត្តាចំបងរបស់យើងគ្រប់រូប ហើយជាបំណងប្រាថ្នារបស់យើងគ្រប់គ្នា ផងដែរ ។ យើងគ្រប់រូបមានសុខភាពរឹងមាំ តែងតែទទួលបាននូវសុវភមង្គល ទាំងផ្លូវកាយ ផ្លូវចិត្ត ដែលជាកត្តាធ្វើ ឲ្យយើងកាត់បន្ថយនូវការចំណាយលើថ្នាំសង្កូវ ។ កម្មវិធីដ៏មានអត្ថប្រយោជន៍ ដ៏សំខាន់សម្រាប់យើងគ្រប់រូប លើ ការពិនិត្យ និង ព្យាបាលជម្ងឺទូទៅ ដោយមិនគិតថ្ងៃជូនបងប្អូន គឺជាកម្មវិធីដំណើរនៃពន្លឺក្នុងការពិនិត្យ ព្យាបាល ជម្ងឺជូនបងប្អូន ។ ក្នុងនោះដែរលោកជំទាវ ក៏បានសំណូមពរដល់ក្រុមគ្រូពេទ្យ បន្តធ្វើការព្យាបាលដោយឥតគិតថ្លៃ នេះ ចំនួន១ព្រឹកទៀតផង ៕