នារសៀលថ្ងៃពុធ ៧រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានជួបពិភ្សាការងារជាមួយឯកឧត្តម Dritry Tsvetkav ឯកអគ្គរដ្ឋទូតរុស្ស៊ី ដើម្បីធ្វើការរៀបចំទទួលដំណើរទស្សនកិច្ចរបស់លោកជំទាវ Valenting Matvieako ប្រធានក្រុមប្រឹក្សាសហព័ន្ធ នៃសភាសហព័ន្ធរុស្ស៊ីមកកាន់ព្រះរាជាណាចក្រកម្ពុជា ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៧-២០ ខែធ្នូ ឆ្នាំ២០១៩ នៅសាលប្រជុំពិសេស វិមានព្រឹទ្ធសភា៕