នៅរសៀលថ្ងៃពុធ ៧រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០១៨ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អនុញ្ញាតឱ្យ លោកស្រី Rhona Smith អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ ក្នុងជំនួបនោះ លោកស្រី បាននសម្ដែងនូវការអបអរសាទរ គាំទ្រ និងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលដែលរាជរដ្ឋាភិបាលសម្រេចបាន ពិសេសក្នុងវិស័យដីធ្លី និងលំនៅឋានមានតម្លៃសមរម្យ។