អភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីភាពក្នុងពិធីដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនូវអគារ ១ខ្នង ២បន្ទប់ នៅអនុវិទ្យាល័យព្រះពុទ្ធមានសិរី


កំពង់ស្ពឺ ព្រឹកថ្ងៃពុធ ៧កើត ខែអស្សុជ ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីភាពក្នុងពិធីដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនូវអគារ ១ខ្នង ២បន្ទប់ នៅអនុវិទ្យាល័យព្រះពុទ្ធមានសិរី ដែលជាអំណាយរបស់ក្រុមហ៊ុន G fund ស្ថិតនៅឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។