ឯកឧត្តម រុន តូ បានដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពទឹកសម្រាប់ការងារបង្កបង្កើនផលស្រូវចុងរដូវវស្សា


ថ្ងៃព្រហស្បតិ៍ ៨រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ ២០១៨ ឯកឧត្តម រុន តូ អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងារទី៩ មុខព្រួញខេត្តប៉ៃលិន បានដឹកនាំក្រុមការងារ ចុះទៅកាន់ខេត្តប៉ៃលិន ដើម្បីពិនិត្យស្ថានភាពទឹកសម្រាប់ការងារបង្កបង្កើនផលស្រូវចុងរដូវវស្សា ក៏ដូចជាទឹកសម្រាប់ការងារបង្កបង្កើនផលស្រូវប្រាំងនាពេលខាងមុខ ។

គួររំលឹកផងដែរ នៅក្នុងកិច្ចប្រជុំបូកសរុបការងារក្នុងក្របខ័ណ្ឌទូទាំងប្រទេស នាពេលកន្លងទៅថ្មីៗនេះ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដាក់បទបញ្ជាឲ្យឯកឧត្តម លោកជំទាវ អស់លោកទាំងអស់ ដែលជាប្រធានមុខព្រួញតាមបណ្តារាជធានី-ខេត្ត ត្រូវចុះបេសកកម្មផ្ទាល់ ដើម្បីឲ្យការអនុវត្តការងារកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀត ។