នាថ្ងៃព្រហស្បតិ៍ ៨រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ ២០១៨ ឯកឧត្តម ឡេង ប៊ុនតេង ទីប្រឹក្សាសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ប្រធានក្រុមការងារចុះជួយសង្កាត់ជ្រោយជ្រោយចង្វារ បានអញ្ជើញចូលរួមពិធីបើកបវេសនកាលឆ្នាំសិក្សា២០១៨-២០១៩ ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។