សម្តេចភក្តី សាយ ឈុំ អនុញ្ញាតជូន ឯកឧត្តម Zhang Chunxian អនុប្រធានសភាតំណាងប្រជាជន ចិន និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម


ព្រឹកថ្ងៃសុក្រ ៩រោច ខែអស្សុជ ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅវិមានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតជូន ឯកឧត្តម ចាង ឈុនស៊ាន Zhang Chunxian អនុប្រធានសភាតំណាងប្រជាជន ចិន ព្រមទាំងគណៈប្រតិភូ អញ្ជើញចូលជួបសម្តែងការគួរសម ក្នុងឱកាសដែល ឯកឧត្តម ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃសភាតំណាងប្រជាជន ចិន អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅកម្ពុជារយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ។