លោកជំទាវ មិថុនា ភូថង បានអញ្ជើញ ជាអធិបតី ក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា២០១៨-២០១៩ នៅវិទ្យាល័យកោះស្តេច


លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាល ខេត្តកោះកុង បានអញ្ជើញ ជាអធិបតី ក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា២០១៨-២០១៩ នៅវិទ្យាល័យកោះស្តេច ស្ថិតក្នុងភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្ត​កោះកុង​។

លោកជំទាវអភិបាលខេត្ត បានអានសារលិខិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជូនអង្គពិធីទាំងមូល លោកជំទាវអភិបាលខេត្ត បានថ្លែងអំណរគុណដល់លោកគ្រូ អ្នកគ្រូ ព្រមទាំងបានលើកឡើងថា ប្អូនៗសិស្សានុសិស្សទាំងអស់ ពិតជាទំពាំងស្នងឬស្សី ជាធនធានមនុស្សដ៏សំខាន់ សម្រាប់ចូលរួមក្នុងការកសាងប្រទេសជាតិ ជាកម្លាំងចលករ មិនអាចខ្វះបាន ដូចនេះប្អូនៗត្រូវខិតខំយកចិត្តទុកដាក់់ ក្នុងការសិក្សារៀនសូត្រ ក្រេបយកចំណេះដឹង ដែលលោកគ្រូ អ្នកគ្រូ ផ្តល់អោយ ជាពិសេសត្រូវ ចូលរួមក្នុងសកម្មភាពនានារបស់សង្គម ដើម្បីទទួលបាននូវចំណេះដឹង និងចំណេះធ្វើបន្ថែមទៀត៕

ថ្ងៃព្រហស្បតិ៍ ៨ រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៨ November 1, 2018