នាព្រឹកថ្ងៃចន្ទ័ ១២រោជ ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស សុភា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានអញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាល ជាមួយមន្ត្រីបុគ្គលិក របស់កងឯកភាពកំចាត់មីនទី៥ CMAC ស្ថិតក្នុងភូមិទ្រាខាងជើង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដែលកំពង់ធ្វើសកម្មភាពបោសសំអាតគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ក្នុងខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ
ខេត្តព្រៃវែង ខេត្តស្វាយរៀង ខេត្តក្រចេះ ខេត្តស្ទឹងត្រែង និងខេត្តមណ្ណលគីរី។