សន្និសីទអន្តរជាតិលើកទី៦ ស្ដីពី ការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍកុមារតូច


ទីក្រុងប៉េកាំង៖ គណៈប្រតិភូក្រសួងអប់រំ យុវជន និងកីឡា ដឹកនាំដោយឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា តំណាងព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមក្នុងសន្និសីទអន្តរជាតិលើកទី៦ ស្ដីពី ការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍកុមារតូច ដែលកំពុងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៥-០៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ដោយក្នុងនោះមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំស្ថាប័នតំណាងប្រទេសជុំវិញពិភពលោក។

នាឱកាសនោះ ឯកឧត្ដមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីបានអញ្ជើញឡើងធ្វើបទបង្ហាញ និងឡើងថ្លែងសុន្ទរកថាដោយបានស្នើឡើងនូវចំណុចសំខាន់ចំនួន០៥ ដល់អង្គសន្និសីទទាំងមូលឆ្លើយតប ដើម្បីសម្រេចឲ្យបានការអភិវឌ្ឍកុមារតូចស្របតាមគោលដៅការអភិវឌ្ឍប្រកបចីរភាពសម្រាប់ការអប់រំ (SDG4) ដែលរូមមាន៖
-ការផ្សារភ្ជាប់គោលនយោបាយ ការបណ្ដុះបណ្ដាលគ្រូ និងសាលាមត្តេយ្យសិក្សា
-ការផ្ដោតការយកចិត្តទុកដាក់លើគ្រូបង្រៀន
-ការលើកកម្ពស់សកម្មភាពអនុវត្ត និងចូលរួមពីគ្រប់ស្ថាប័ន និងភាគីពាក់ព័ន្ធទាំងអស់
-ការកម្មវិធីការអប់រំកុមារតូចជូនដល់មាតាបិតា ឬអ្នកអាណាព្យាបាល
-ការពង្រឹងប្រព័ន្ធតាមដានវាយតម្លៃ និងផែនការអនុវត្តការអប់រំកុមារតូច