រសៀលថ្ងៃចន្ទ ១២រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែវិច្ឆិកាឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍ជនបទកម្ពុជា-កូរ៉េ ក្រុងច្បារមនខេត្តកំពង់ស្ពឺ មានរៀបចំកិច្ចពិភាក្សា និងពិធីបិទសិក្ខាសាលាស្តីពី ការផ្ទេរគម្រោងអភិវឌ្ឍន៍ជនបទដោយប្រើប្រាស់វិធីសាស្ត្រ ( ចលនាភូមិថ្មី ) ដែលប្រើប្រាស់ប្រាស់ហិរញ្ញប្បទានជំនួយឥតសំណងរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ តាមរយះ KOICA មករាជរដ្ឋាភិបាលកម្ពុជា ដែលគ្រប់គ្រងដោយក្រសួងអភិវឌ្ឍន៍ជនបទ ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការចូលរួម ពី ឯកឧត្តម Oh Nak Young ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ៕