មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម បានសហការជាមួយអាជ្ញាធរស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដើម្បីអន្តរាគមន៍បូមទឹកសង្គ្រោះដំណាំស្រូវវស្សារបស់បងប្អូនប្រជាកសិករ


មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម បានសហការជាមួយអាជ្ញាធរស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដើម្បីអន្តរាគមន៍បូមទឹកសង្គ្រោះដំណាំស្រូវវស្សារបស់បងប្អូនប្រជាកសិករ ដែលកំពុងមានតម្រូវការទឹកប្រមាណ ៩៥៦ ហិកតា ស្ថិតក្នុងឃុំជីបាល ឃុំខ្នារស ឃុំស្វាយពោធិ៍ និងឃុំទងត្រឡាច ។ ការងារអន្តរាគមន៍នេះ គឺប្រើប្រាស់ស្ថានីបូម ហ៊ុន សែន ទី ៣០-៣១-៣២-៣៣ និងស្ថានីយប្រចាំឃុំស្វាយពោធិ៍ ។

ថ្ងៃចន្ទ ១២រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ ២០១៨ ។