នៅព្រឹកថ្ងៃទី៦ វិច្ឆិកា ឆ្នាំ ២០១៨ ឯកឧត្ដម សួស យ៉ារ៉ា អ្នកតំណាងរាស្ត្រមណ្ឌលខេត្តព្រះវិហារ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ ឯកឧត្ដម គឹម រ័ត្នវិសិទ្ធ រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី និងលោកស្រី ជ័រ វិនស៊ីន ភារធារី នៃស្ថាបទូតចិនប្រចាំនៅកម្ពុជា បាននាំយកធុងចម្រោះទឹកស្អាត និងអាហារបំប៉នសុខភាព ទៅផ្តល់ជូនប្រជាពលរដ្ឋចំនួន ៤០០ គ្រួសារ មកពីឃុំទកក្រហម ឃុំ រំដោះស្រែ និងឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។