កំពង់ឆ្នាំងៈឯកឧត្តមឈួរ ច័ន្ទឌឿនអភិបាលខេត្តកំពង់ឆ្នាំង បានអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវ និងអ្នកធ្វើដំណើរតាមផ្លូវទាំងអស់ សូមចូលរួមគោរពច្បាប់ចរាចរណ៍អោយទាំងអស់គ្នាដើម្បីរួមចំណែកក្នុងការទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍អោយនៅកម្រិតទាបបំផុត ជាពិសេសចូលរួមអនុវត្តអោយបាននូវអនុសាសន៍ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចណ៍) ព្រមទាំងអនុវត្តវិធានការទាំង៨ចំណុច ដោយផ្តោតសំខាន់ទៅលើពាក្យស្លោក (មួកសុវត្ថិភាពមួយ ការពារជីវិតម្នាក់) និង (បើពិសាគ្រឿងស្រវឹង កុំបើកបរ បើបើកបរ កុំពិសារគ្រឿងស្រវឹង)។
ឯកឧត្តម បានអំពាវនាវបែបនេះ ក្នុងឳកាសឯកឧត្តមអញ្ជើញជាអធិបតី ក្នុង ការប្រារព្ធពិធីទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ ផ្លូវគោកលើកទី១៣ ,ពិធីប្រគល់ម៉ូតូដល់សិស្សានុសិស្សប្រលងជាប់បាក់ឌុបនិទ្ទេសA១០នាក់ និង ឧបត្ថម្ភថវិកាដល់កីឡាករកីឡាការិនីដោយមានការចូលរួមពីឯកឧត្តមលោក
ជំទាវមន្រ្តីរាជការលោកគ្រូអ្នកគ្រូសិស្សានុសិស្ស
សរុបចំនួន៨៦៧នាក់ ដែលរៀបចំដោយមន្ទីរសាធារណៈការខេត្តត្បូងឃ្មុំ និងមន្ទីរអប់រំយុវជននិងកីឡាខេត្តកំពង់ឆ្នាំង។
ឯកឧត្តម ឈួរ ច័ន្ទឌឿន បានមានប្រសាសន៍បន្តថាៈការប្រារព្វធ្វើទិវាអន្តរជាតិរំលឹក ដល់ជនរង
គ្រោះថ្នាក់ ចរាចរណ៍ផ្លូវគោក ធ្វើឡើងសំដៅជួយ ពញ្ញាក់ស្មារតីប្រជាពលរដ្ឋ គ្រប់រូបអោយយល់ដឹងពី ហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្តាលពីការ បើកបរធ្វេសប្រហែស មិនគោរពច្បាប់ ដូចជាបើកបរហួសល្បឿនកំណត់ មិនគោរពសិទ្ធិអាទិ
ភាពការបត់ឬជែងប្រថុយប្រថាន បើកបរ ក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ការដឹកលើសទំងន់ កំណត់ការបើកបរ មិនពាក់មួកសុវត្ថិភាព ឬមិនពាក់ខ្សែក្រវ៉ាត់ជាដើម។ គោលបំណងប្រាថ្នា របស់រាជរដ្ឋាភិ
បាលកម្ពុជា និងរបស់អង្គការសហប្រជាជាតិ ដែលបានកំណត់ យកថ្ងៃទី៣ នៃវិច្ឆិកា រៀងរាល់ឆ្នាំ សម្រាប់ពិភពលោក ទាំងមូលចូលរួម រំលែកទុក្ខលំបាក នៃគ្រួសារសាច់ញាតិ របស់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍និងរំលឹកដាស់តឿនដល់មនុស្សជាតិឲ្យខិតខំធ្វើយ៉ាងណា ឲ្យបញ្ជៀសនូវបញ្ហាដ៏សោកសៅនេះ ។
លោកកែវ ពៅ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំងបានអោយដឹងថាៈមានប្រជាពលរដ្ឋចំនួន៣៨ត្រូវបានស្លាប់ និង១៦៨នាក់ រងរបួសស្រាលនិងធ្ងន់ បង្ករឡើងដោយគ្រោះថ្នាក់ចរាចរណ៍ចំនួន១០១លើក ដែលបានកើតឡើងរយៈពេល៩ខែ ឆ្នាំ២០១៨ ។ ដែលចំនួន ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើនឡើងគួរអោយព្រួយបារម្ភបើប្រៀបធៀបទៅនឹង រយៈពេលដូចគ្នានឹងឆ្នាំ២០១៧ ដែលមានត្រឹមតែ៥៧ករណីប៉ុណ្ណោះ ។
លោកកែវ ពៅ បានអោយបញ្ជាក់ថាៈ ករណីគ្រោះ
ថ្នាក់ចរាចរណ៍នៅខេត្តកំពង់ឆ្នាំង ក្នុងរយៈពេលកន្លងមកនេះ គឺបានកើតឡើងដោយត្តាបីយ៉ាង ទី១ គឺផ្តើមឡើងដោយកត្តាមនុស្ស ទី២.កត្តាយានជំនិះ និងទី៣.កត្តាផ្លូវ ។ ដើម្បីចូលរួមទប់ស្កាត់ករណីគ្រោះថ្នាក់ចរាចរណ៍ នៅខេត្តកំពង់ឆ្នាំងអោយនៅកំរិតទាបនោះ លេខាធិការដ្ឋានសុវត្ថិភាពចរាចរណ៍ខេត្តបានយកចិត្តទុកដាក់ ចុះផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក ដល់អ្នកប្រើប្រាស់ផ្លូវ និងបានបន្តនូវយុទ្ធនាការពាក់មួកសុវត្ថិភាព ស្ទើរគ្រប់ទីកន្លែងនៅក្នុងខេត្តកំពង់ឆ្នាំងផងដែឬ ។
ចុងបញ្ចប់ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំងនិងលោកជំទាវព្រមទាំងគណៈអធិបតី បានរាប់បាតដល់ព្រះសង្ឃ ចែកជូនអំណោយជាថវិកា សម្ភារៈប្រើប្រាស់ និង មួកសុវត្ថិភាព ដល់ជនពិការដោយគ្រោះថ្នាក់ចរាចរណ៍ ចែកម៉ូតូដល់សិស្សានុសិស្សនិទ្ទេសAចំនួន១០នាក់ ឧបត្ថម្ភថវិកាដល់កីឡាករកីឡាការិនីដែលទទួលបានមេដាយមាស ប្រាក់ សំរិទ្ធនិងបានចូលរួមដាំកូនឈើផងដែរ ។