ឯកឧត្តម អ៊ុំ​ សារឹទ្ធ និងឯកឧត្តម អ៊ុក សមវិទ្យាបានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់ ទទួលប័ណ្ណសមាជិក ប.ស.ស និងផ្សព្វផ្សាយអំពីគោល នយោបាយ នៃការអនុវត្តរបបសន្តិសុខសង្គម ជូនដល់មន្ត្រីរាជការ បុគ្គលិកជាប់កិច្ចសន្យា និងនិវត្តជន នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា


នាព្រឹកថ្ងៃអង្គារ ១៣រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ឯកឧត្តម អ៊ុំ​ សារឹទ្ធ​ អគ្គលេខាធិការព្រឹទ្ធសភា​ និងឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកបេឡាជាតិរបបសន្តិសុខសង្គម បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់ ទទួលប័ណ្ណសមាជិក ប.ស.ស និងផ្សព្វផ្សាយអំពីគោល នយោបាយ នៃការអនុវត្តរបបសន្តិសុខសង្គម ជូនដល់មន្ត្រីរាជការ បុគ្គលិកជាប់កិច្ចសន្យា និងនិវត្តជន នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដែលសហការរៀបចំដោយអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស.)​ នៅសាលសិក្ខាសាលាខាងជើង វិមានព្រឹទ្ធសភា។

ក្នុងឱកាសនោះដែរ ក៏មានការធ្វើបទបង្ហាញស្តីពី នីតិវិធីការចុះបញ្ជីមន្ត្រីសាធារណៈ​ និងការចូលប្រើប្រាស់សេវាថែទាំសុខភាពរបស់មន្ត្រីសាធារណៈ​ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន និងបទង្ហាញ ស្តីពីរបបសន្តិសុខសង្គម ផ្នែកហានិភ័យការងារសម្រាប់មន្ត្រីសាធារណៈ​ និងផ្នែកថែទាំសុខភាព​ សម្រាប់មន្ត្រីសាធារណៈ​អតីតមន្ត្រីរាជការ និង អតីតយុទ្ធជន ផងដែរ។