មន្ទីរធនធានទឹក និងឧតុនិយមខត្តត្បូងឃ្មុំ បន្តចុះអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវជូនបងប្អូនប្រជាកសិករជួបការខ្វះខាតទឹក ចំនួន ៣២៥ ហិកតា នៅក្នុងឃុំជំនីក ឃុំរកាខ្នុរ និងឃុំក្រូចឆ្មារ ស្រុកក្រូចឆ្មារ ។ ការងារអន្តរាគមន៍នេះ មានការចូលរួមសហការពីអាជ្ញាធរដែនដី និងបងប្អូនប្រជាកសិករ ដោយប្រើប្រាស់ម៉ាស៊ីនបូមទឹកខ្នាតតូច ( ១៥ សេះ និង ២០ សេះ ) សរុបចំនួន ០៩ គ្រឿង និងយកប្រភពទឹកពីអូរក្តារ អាងបឹងធំ និងទន្លេមេគង្គ ។
ថ្ងៃអាទិត្យ ៤កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០១៨ ។