សម្តេចភក្តី សាយ ឈុំ សម្តេចជហ្វាវាំង គង់ សំអុល អញ្ជើញជាអធិបតី ពិធីបញ្ចុះបឋមសិលាសាងសង់អាគារទីស្នាក់ការគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា


ព្រឹកថ្ងៃ អាទិត្យ៤កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ ២០១៨ នៅទីស្នាក់ការកណ្តាលគណបក្ស “គ ៨៥” សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស និងជាប្រធានគណៈប្រចាំការ នៃគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងសម្តេចជហ្វាវាំង គង់ សំអុល បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ពិធីបញ្ចុះបឋមសិលាសាងសង់អាគារ ទីស្នាក់ការគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ស្ថិតនៅ ដីឡូត៍លេខ ១៤៦ មហាវិថីព្រះនរោត្តម កែងផ្លូវ ៤៦២ ភូមិ១៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ៕