អភិបាល ខេត្តកោះកុង បានដឹកនាំក្រុមការងារ ចុះពិនិត្យ និងកែសម្រួលការតុបតែងលំអរ សួនច្បារសាធារណ:​


ថ្ងៃអាទិត្យ ៤ កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព .ស ២៥៦២ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨
លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាល ខេត្តកោះកុង បានដឹកនាំក្រុមការងារ ចុះពិនិត្យ និងកែសម្រួលការតុបតែងលំអរ សួនច្បារសាធារណ:​ និងទីតាំងមួយចំនួន ដើម្បីអោយកាន់តែមានសោភណ្ឌភាព​ សម្រាប់ប្រជាពលរដ្ឋ បានលេងកំសាន្ត និងត្រៀមទទួលភ្ញៀវទេសចរ នាឱកាសបុណ្យសមុទ្រខាងមុខ។
ក្នុងឱកាសនោះ លោកជំទាវ បានជម្រុញដល់រដ្ឋបាលក្រុង សង្កាត់ និងអាជ្ញាធរមូលដ្ឋាន ជួយជម្រុញលើកទឹកចិត្ត ដល់បងប្អូនគ្រប់មជ្ឈដ្ឋានទាំងអស់ ចូលរួមសំអាត អនាម័យបរិស្ថាន និងពង្រឹងយន្តការ នៃការគ្រប់គ្រងសំរាម និងសូមមានការចូលរួមពីមន្ទីរ អង្គភាពពាក់ព័ន្ធ ជាពិសេសប្រជាពលរដ្ឋក្នុងក្រុង និងអាជីវករលក់ដូរតាមសួនសាធារណៈធ្វើយ៉ាងណាអោយមានអនាម័យស្អាតល្អ។ ជាមួយគ្នានេះដែរ លោកជំទាវបាន ជម្រុញការអនុវត្តគម្រោងនានា ខិតខំធ្វើយ៉ាងណាអោយបានសម្រេចទាន់ពេលវេលា នឹងរួចរាល់ សម្រាប់ពិធីបុណ្យសមុទ្រនាខែធ្នូខាងមុខនេះ។