រដ្ឋសភា បើកកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ ពិនិត្យមើលសេចក្តីព្រាងច្បាប់ថវិកាជាតិឆ្នាំ២០១៩ និងរបៀបវារៈសំខាន់ៗមួយចំនួន


គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានបើកកិច្ចប្រជុំពិភាក្សាលើរបៀបវារៈសំខាន់ៗមួយចំនួន មុននឹងដាក់បញ្ចូលក្នុងសម័យប្រជុំពេញអង្គរដ្ឋសភា នៅពេលខាងមុខនេះ។ កិច្ចប្រជុំបានធ្វើឡើង នៅវិមានរដ្ឋសភា ក្រោមអធិបតីភាព សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ដោយមានការចូលរួមពីសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានានា។

កិច្ចប្រជុំបានលើកយករបៀបវារៈមួយចំនួនដូចជា៖

ទី១៖ សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩។

ទី២៖ សេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧។ សេចក្តីព្រាងច្បាប់ស្តីពីកាតអនុម័តយល់ព្រម ៖

*កិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាមស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបងហការកាកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល។

* កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋឥណ្ឌូនេស៊ីស្តីពីការចៀសវាងកាយកពន្ធត្រួតគ្នា នឹងការបង្កាការកិបកេងបន្លំពន្ធពាក់ពន្ធនឹងពន្ធលើប្រាក់ចំណូល។

ទី៣៖ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្តីបត្យាប័នរវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្ស៊ី៕