កិច្ចប្រជុំពិនិត្យ និងកែសម្រួលផែនការយុទ្ធសាស្ត្រវិស័យអប់រំ២០១៩-២០២៣


រាជធានីភ្នំពេញ ៖ កិច្ចប្រជុំពិនិត្យ និងកែសម្រួលផែនការយុទ្ធសាស្ត្រវិស័យអប់រំ២០១៩-២០២៣ គឺជាកាប្រជុំផ្ទៃក្នុងក្រសួងអប់រំ យុវជន និងកីឡា ដើម្បីពិនិត្យ និងផ្តល់ធាតុចូលបន្ថែមកែលម្អលើផែនការយុទ្ធសាស្ត្រវិស័យអប់រំ ២០១៩-២០២៣។

កិច្ចប្រជុំនេះ បានប្រារព្ធឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃចន្ទ ៥កើត ខែកត្តិក ឆ្នាំច សំរឹទ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង ២.០០ រសៀល នៅសាលប្រជុំ អគាររដ្ឋបាលក្រសួងអប់រំ យុវជន និងកីឡា៕