ថ្ងៃ អង្គារ ០៦កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០១៨ ឯកឧត្តមសាស្រ្តាចារ្យ លឹម ពុយ ទីប្រឹក្សាក្រសួង រួមជាមួយ ឯកឧត្តម ឈា ប៊ុនរិទ្ធ អគ្គនាយកកិច្ចការបច្ចេកទេស បានដឹកនាំក្រុមការងារបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ ចុះពិនិត្យ និងសិក្សាស្វែងយល់ពីស្ថានភាពផ្លូវទឹកធម្មជាតិ នៅផ្នែកខាងលើនៃស្ទឹងព្រែកត្នោត ដែលរួមមាន៖ ពាមល្វា អូរតោង ស្ទឹងឃ្លៀច ស្ទឹងស្វាស្លាប់(ពាមពូល) អូរខ្លី អូរស្យារ ចាន់ថ្នាល និងឱរ៉ាល់ ព្រមទាំងធ្វើបច្ចុប្បន្នភាពអាងទឹក និងប្រព័ន្ធធារាសាស្ត្រមួយចំនួនដែលស្ថិតក្នុងព្រំប្រទល់អាងស្ទឹងព្រែកត្នោត៕